ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
ពិធីបិទយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក “បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ”

ពិធីបិទយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក “បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ” នៅសាលាបឋមសិក្សាតេជោហ៊ុនសែន ច្រាំងចំរេះ ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
 

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅសាលាបឋមសិក្សាតេជោហ៊ុនសែន ច្រាំងចំរេះ ក្នុងសង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាអធិបតីភាពក្នុងពិធីបិទយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក “បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ” និងមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស Mr. BESSYO Kenichi រដ្ឋមន្ត្រីស្ថានទូតជប៉ុនប្រចាំកម្ពុជា តំណាងអង្គការមូលនិធិសមាហរណកម្មជប៉ុន-អាស៊ាន (Japan ASEAN Integration Fund) ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកានៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ថ្នាក់ដឹកនាំនៃក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងអគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ លោកស្រីចៅសង្កាត់ច្រាំងចំរេះ លោកនាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបឋមសិក្សាតេជោហ៊ុនសែន ច្រាំងចំរេះ ប្រមាណ ១៥០នាក់។ 
Mr. BESSYO Kenichi បានមានប្រសាសន៍ថា “ដើម្បីចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍គឺជារឿងសំខាន់ខ្លាំងណាស់”។ លោកបានបន្ថែមថា កាលពីអតីតកាលប្រទេសជប៉ុន ក៏ធ្លាប់ជួបប្រទះស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ដូចនឹងស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះដែរ។ តែដោយសារប្រទេសជប៉ុនបានបណ្តុះបណ្តាលអំពីសុវត្ថិភាពចរាចរណ៍ដល់កុមារដូចអ្វីដែលយុទ្ធនាការសុវត្ថិភាពបានធ្វើនាពេលនេះ ទើបចំនួនគ្រោះថ្នាក់ចរាចរណ៍បានថយចុះដូចពេលបច្ចុប្បន្ននេះ។ លោកក៏បានផ្តាំផ្ញើឱ្យក្មួយៗសិស្សានុសិស្សដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះ ត្រូវចូលរួមអនុវត្តឱ្យបានគ្រប់ៗគ្នា និងបន្តផ្សព្វផ្សាយនូវអ្វីដែលខ្លួនបានសិក្សារួចដល់បងប្អូន មិត្តភត្តិរបស់ខ្លួនឱ្យបានគ្រប់ៗគ្នា។
បន្ទាប់មកលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងពិធីបិទយុទ្ធនាការនេះថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍គឺជាក្តីកង្វល់ដ៏ធំរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយសារបញ្ហានេះនៅតែកើតមានជារៀងរាល់ថ្ងៃបណ្តាលឱ្យមានអ្នកស្លាប់ របួស ពិការ ខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជនជាច្រើន ខណៈពេលផ្លូវ ស្ពាន នៅគ្រប់ទីកន្លែងត្រូវបានសាងសង់ដើម្បីសម្រួលដល់ការដឹកជញ្ជូន បម្រើដល់គ្រប់ផ្នែក គ្រប់វិស័យរបស់ប្រជាពលរដ្ឋ និងរបស់ប្រទេសជាតិទាំងមូល រួមចំណែកធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ការអភិវឌ្ឍលើគ្រប់ផ្នែក ជាពិសេសសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ មានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ទន្ទឹមនឹងនោះ កំណើនយានយន្តក៏មានច្រើន ដែលបង្កឱ្យមានការកកស្ទះចរាចរណ៍ និងជារឿយៗ កើតមានគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កមកពីការធ្វេសប្រហែស ការមិនគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកជាដើម។ តាមរយៈរបាយការណ៍របស់ប្រព័ន្ធព័ត៌មានជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក គឺបានបង្ហាញថាក្នុងចំណោមអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍គឺ មានកុមារចំនួន១០ភាគរយ។ ដោយមើលឃើញពីបញ្ហាប្រឈមនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់សំណើគម្រោងអប់រំផ្សព្វផ្សាយនេះដល់អង្គការមូលនិធិសមាហរណកម្មជប៉ុន-អាស៊ាន ក្នុងការអប់រំកុមារនៃថ្នាក់បឋមសិក្សាដើម្បីឱ្យក្មួយៗមានចំណេះដឹងអំពីសុវត្ថិភាពចរាចរណ៍តាំងពីកុមារភាព បានជាមូលដ្ឋានរឹងមាំធានាបានសុវត្ថិភាពកុមារនាពេលបច្ចុប្បន្ននេះ និងការរីកចម្រើនរបស់ប្រទេសជាតិ។ 
នៅចុងបញ្ចប់នៃពិធីបិទយុទ្ធនាការនេះ លោកជំទាវ និងភ្ញៀវកិត្តិយសជាគណៈអធិបតីបានផ្តល់កិត្តិយសក្នុងការបំពាក់មួកសុវត្ថិភាពដល់សិស្សានុសិស្សចំនួន ២០រូប ដែលឆ្លើយសំណួរបានត្រឹមត្រូវក្នុងពេលទទួលការបណ្តុះបណ្តាលស្តីពីសុវត្ថិភាពចរាចរណ៍។ បន្ទាប់មកគណៈអធិបតីបានចូលរួមជាកិត្តិយសក្នុងការដឹកនាំសិស្សានុសិស្សដើរឆ្លងកាត់ផ្លូវ ដែលជាផ្នែកមួយនៃការរួមចំណែកលើការអនុវត្តវិធានសុវត្ថិភាពក្នុងការឆ្លងផ្លូវប្រកបដោយសុវត្ថិភាពសម្រាប់សិស្សានុសិស្ស។ 
សូមបញ្ជាក់ថា សាលាបឋមសិក្សាតេជោហ៊ុនសែន ច្រាំងចំរេះគឺជាសាលាបឋមសិក្សាទី៥៨ នៃគម្រោងចុះអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក “បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ” ដែលមានការសហការរៀបចំដោយនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គលេខាធិការដ្ឋានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងទទួលបានការគាំទ្រដោយអង្គការមូលនិធិសមាហរណកម្មជប៉ុន-អាស៊ាន (JAIF) ហើយយុទ្ធនាការនេះចាប់ផ្តើមចាប់តាំងពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩មកម្ល៉េះ។

អត្តបទ ទាក់ទង
ការប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ការប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ថ្ងៃអង្គារ ៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ ដែលបានប្រព្រឹត្តឡើងនៅ ភូមិពោធិ៍ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងមានការចូលរួមពីអាជ្ញាធរដែនដី កងកម្លាំងនគរបាល កងកម្លាំងរាជអាវុធហត្ថ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម សហភាពសហព័ន្ធយុវជនកម្ពុជា កាយរិទ្ធិ ប្រជាពលរដ្ឋប្រមាណជាង ៤.០០០នាក់។
ទិវាសប្តាហ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២នាពេលនេះ មានការសហការ និងរៀបចំឡើងដោយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តត្បូងឃ្មុំ ក្នុងគោលបំណងផ្ញើសារក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ឱ្យយកចិត្តទុកខ្ពស់ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក បង្កើនការប្រុងប្រយ័ត្នរាល់ពេលធ្វើដំណើរតាមដងផ្លូវ ព្រមទាំងត្រូវមានសីលធម៌ ការយោគយល់អធ្យាស្រ័យ ដើម្បីឈានទៅលុបបំបាត់គ្រោះថ្នាក់ចរាចរណ៍។ 
សម្តេចក្រឡាហោម បានលើកឡើងអំពីវិធានការសម្រាប់យកទៅអនុវត្តក្នុងការលុបបំបាត់គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ១.មិនត្រូវបើកបរលើសល្បឿនកំណត់ដាច់ខាត ២.មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដាច់ខាត ៣.មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀនដាច់ខាត ៤.មិនត្រូវបើកបរក្រោមឥទ្ធិពលនៃការងងុយដេកដាច់ខាត ៥.ត្រូវចេះបើកបរឱ្យបានត្រឹមត្រូវដាច់ខាត ៦.ត្រូវពាក់មួកសុវត្ថិភាពដាច់ខាត(សម្រាប់អ្នកជិះទោចក្រយានយន្ត) ៧.ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ចពេលបើកបរ ៨.ត្រូវប្រកាន់ស្តាំជានិច្ច ៩.ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តមុនពេលធ្វើដំណើរ ១០.លើកកម្ពស់ការប្រុងប្រយ័ត្នជានិច្ច។ 
ទន្ទឹមនឹងនេះ សម្តេចបានស្នើឱ្យអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍រាជធានី-ខេត្តទាំងអស់សហការបង្កើនការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ និងចាត់វិធានការក្នុងការអនុវត្តច្បាប់ ទប់ស្កាត់ការនាំចូលយានយន្តដែលគេចវេសពីការបង់ពន្ធពីប្រទេសជិតខាង ការប្រើប្រាស់យានយន្តដោយគ្មានបណ្ណសម្គាល់ និងផ្លាកលេខ ឬការប្រើប្រាស់បណ្ណសម្គាល់យានយន្ត និងផ្លាកលេខក្លែងក្លាយជាដើម។ សម្តេចក្រឡាហោម ក៏បានស្នើឱ្យអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍រាជធានី-ខេត្តទាំងអស់ត្រូវមានចលនាប្រលងប្រណាំងថ្មី ក្រោមប្រធានបទ តំបន់ពិសេសនៃសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយអនុវត្តតាមការណែនាំរបស់គណៈកម្មាធិការជាតិសុវតិភាពចរាចរណ៍ផ្លូវគោក។ 
បន្ថែមពីនេះទៀត សម្តេចក្រឡាហោម បានស្នើឱ្យក្រុមហ៊ុនដឹកអ្នកដំណើរ និងទំនិញទាំងអស់ត្រូវចូលរួមផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់អ្នកបើកបររបស់ខ្លួនឱ្យគោរពច្បាប់ចរាចរណ៍ ជាពិសេសស្នើដល់សមាជិកសមាជិកានៃអង្គពិធីទាំងមូល សូមជួយផ្សព្វផ្សាយបន្តដល់បងប្អូន មិត្តភក្តិ និងត្រូវខិតខំអនុវត្តវិធានការសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួន និងមានការប្រុងប្រយ័ត្នខ្ពស់នៅពេលធ្វើដំណើរតាមដងផ្លូវ។
ការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រធានបទ“បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ”តាមផ្លូវជាតិលេខ៥ខេត្តកំពង់ស្ពឺ
សិស្សានុសិស្សនៃសាលាបមឋសិក្សាចំនួន៤ទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងខេត្តកំពង់ស្ពឺ បានទទួលការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមប្រធានបទ“បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ” នៅព្រឹក ថ្ងៃចន្ទ ទី ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ សិស្សានុសិស្សនៃសាលាបឋមសិក្សាចំនួន៤ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ រួមមាន សាលាបឋមសិក្សាហ៊ុនសែនចេតិយ៍ថ្មី សាលាបឋមសិក្សាទេពប្រណម្យ សាលាបឋមសិក្សាសម្តេចព្រះអគ្គមហេសីនរោត្តមមុន្នីនាថសីហនុ និងសាលាបឋមសិក្សាផ្សារត្រាច បានទទួលការអប់រំផ្សព្វផ្សាយ និងបណ្តុះបណ្តាលអំពីចំណេះដឹងមូលដ្ឋានទាក់ទងនឹងភ្លើងសញ្ញាចរាចរណ៍ គំនូសសញ្ញា និងផ្លាកសញ្ញាចរាចរណ៍សំខាន់ៗសម្រាប់ថ្មើរជើង វិធានសុវត្ថិភាពសម្រាប់ថ្មើរជើង ប្រការដែលត្រូវជៀសវាងមួយចំនួនសម្រាប់ថ្មើរជើង ព្រមទាំងទទួលសម្ភារសិក្សាមួយចំនួន តាមរយៈនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហភាពសហព័ន្ធយុវជនកម្ពុជាក្នុងវិស័យសាធារណការ និងដឹកជញ្ជូន និងដោយមានការឧបត្ថម្ភពីអង្គការមូលនិធិសមាហរណកម្មអាស៊ាន-ជប៉ុន ហៅកាត់ថា “JAIF” ដែលជាគម្រោងអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមប្រធានបទ “បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ”។ សិស្សានុសិស្សនៅតាមសាលាបឋមសិក្សានីមួយៗ ត្រូវបានជ្រើសរើសពីសិស្សថ្នាក់ទី៤ ទី៥ និងទី៦ ដោយក្នុងសាលានីមួយៗជ្រើសរើសចំនួន ១០០នាក់។
ការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រធានបទ“បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ”តាមផ្លូវជាតិលេខ៥
សិស្សានុសិស្សនៃសាលាបមឋសិក្សាចំនួន៤ទីតាំងនៅតាមផ្លូវជាតិលេខ៥ ស្ថិតក្នុងខេត្តពោធិ៍សាត់ បានទទួលការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមប្រធានបទ“បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ” នៅព្រឹក ថ្ងៃពុធ ទី ៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ សិស្សានុសិស្សនៃសាលាបឋមសិក្សាចំនួន៤ ផ្សេងទៀត ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ រួមមាន សាលាបឋមសិក្សាអន្លង់ត្នោត សាលាបឋមសិក្សាក្បាលត្រាច សាលាបឋមសិក្សាត្រពាំងរំដេញ និងសាលាបឋមសិក្សាឯកសន្ធា បានទទួលការអប់រំផ្សព្វផ្សាយ និងបណ្តុះបណ្តាលនូវចំណេះដឹងមូលដ្ឋានទាក់ទងនឹងភ្លើងសញ្ញាចរាចរណ៍ គំនូសសញ្ញា និងផ្លាកសញ្ញាចរាចរណ៍សំខាន់ៗសម្រាប់ថ្មើរជើង វិធានសុវត្ថិភាពសម្រាប់ថ្មើរជើង ប្រការដែលត្រូវជៀសវាងមួយចំនួនសម្រាប់ថ្មើរជើង ព្រមទាំងទទួលសម្ភារសិក្សាមួយចំនួន តាមរយៈនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហភាពសហព័ន្ធយុវជនកម្ពុជាក្នុងវិស័យសាធារណការ និងដឹកជញ្ជូន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ និងដោយមានការឧបត្ថម្ភពីអង្គការមូលនិធិសមាហរណកម្មអាស៊ាន-ជប៉ុន ហៅកាត់ថា “JAIF” ដែលជាគម្រោងអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមប្រធានបទ “បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ”។ សិស្សានុសិស្សនៅតាមសាលាបឋមសិក្សានីមួយៗ ត្រូវបានជ្រើសរើសពីសិស្សថ្នាក់ទី៤ ទី៥ និងទី៦ ដោយក្នុងសាលានីមួយៗជ្រើសរើសចំនួន ១០០នាក់។ 
សិស្សានុសិស្សដែលបានចូលរួមក្នុងយុទ្ធនាការនេះ ក៏ទទួលបានសម្ភារ និងឯកសារដូចជា សៀវភៅសរសេរ ១ក្បាល ស្ទីកឃ័រចំណាំងផ្លាត ១សន្លឹក ខ្មៅដៃសម្រាប់ផាត់រូប ១ប្រអប់ ខៅ្មដៃ ១ដើម និងជ័រលុប ១ដុំ។ ដោយឡែកសម្ភារ ដែលបានប្រគល់ជូនសាលាបឋមសិក្សានីមួយៗ រួមមាន រនាំងសុវត្ថិភាពចំនួន ៤ផ្ទាំង អាវចំណាំងសុវត្ថិភាពចំនួន ១០អាវ កញ្ចែ ចំនួន ២កញ្ចែ បដាស្តីពីសារសុវត្ថិភាពចំនួន ២ផ្ទាំង និងស្ទីកឃ័រចំណាំងផ្លាតចំនួន ១០០សន្លឹក។
ការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រធានបទ“បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ”ក្នុងខេត្តពោធិ៍សាត់
សិស្សានុសិស្សនៃសាលាបមឋសិក្សាចំនួន៤ទីតាំង នៅតាមផ្លូវជាតិលេខ៥ ស្ថិតក្នុងខេត្តពោធិ៍សាត់ បានទទួលការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមប្រធានបទ“បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ” នៅព្រឹក ថ្ងៃអង្គារ ទី ២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ សិស្សានុសិស្សនៃសាលាបឋមសិក្សាចំនួន៤ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ រួមមាន សាលាបឋមសិក្សាអូរសណ្តាន់ សាលាបឋមសិក្សាស្នារអន្សា សាលាបឋមសិក្សាវាលវង្ស និងសាលាបឋមសិក្សាកូលាប បានទទួលការអប់រំផ្សព្វផ្សាយ និងបណ្តុះបណ្តាលនូវចំណេះដឹងមូលដ្ឋានទាក់ទងនឹងភ្លើងសញ្ញាចរាចរណ៍ គំនូសសញ្ញា និងផ្លាកសញ្ញាចរាចរណ៍សំខាន់ៗសម្រាប់ថ្មើរជើង វិធានសុវត្ថិភាពសម្រាប់ថ្មើរជើង ប្រការដែលត្រូវជៀសវាងមួយចំនួនសម្រាប់ថ្មើរជើង ព្រមទាំងទទួលសម្ភារសិក្សាមួយចំនួន តាមរយៈនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហភាពសហព័ន្ធយុវជនកម្ពុជាក្នុងវិស័យសាធារណការ និងដឹកជញ្ជូន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ និងដោយមានការឧបត្ថម្ភពីអង្គការមូលនិធិសមាហរណកម្មអាស៊ាន-ជប៉ុន ហៅកាត់ថា “JAIF” ដែលជាគម្រោងអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមប្រធានបទ “បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ”។ សិស្សានុសិស្សនៅតាមសាលាបឋមសិក្សានីមួយៗ ត្រូវបានជ្រើសរើសពីសិស្សថ្នាក់ទី៤ ទី៥ និងទី៦ ដោយក្នុងសាលានីមួយៗជ្រើសរើសចំនួន ១០០នាក់។ 
សិស្សានុសិស្សដែលបានចូលរួមក្នុងយុទ្ធនាការនេះ ក៏ទទួលបានសម្ភារ និងឯកសារដូចជា សៀវភៅសរសេរ ១ក្បាល ស្ទីកឃ័រចំណាំងផ្លាត ១សន្លឹក ខ្មៅដៃសម្រាប់ផាត់រូប ១ប្រអប់ ខៅ្មដៃ ១ដើម និងជ័រលុប ១ដុំ។ ដោយឡែកសម្ភារ ដែលបានប្រគល់ជូនសាលាបឋមសិក្សានីមួយៗ រួមមាន រនាំងសុវត្ថិភាពចំនួន ៤ផ្ទាំង អាវចំណាំងសុវត្ថិភាពចំនួន ១០អាវ កញ្ចែ ចំនួន ២កញ្ចែ បដាស្តីពីសារសុវត្ថិភាពចំនួន ២ផ្ទាំង និងស្ទីកឃ័រចំណាំងផ្លាតចំនួន ១០០សន្លឹក។
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក