ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
ពិធីបិទយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក “បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ”

ពិធីបិទយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក “បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ” នៅសាលាបឋមសិក្សាតេជោហ៊ុនសែន ច្រាំងចំរេះ ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
 

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅសាលាបឋមសិក្សាតេជោហ៊ុនសែន ច្រាំងចំរេះ ក្នុងសង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាអធិបតីភាពក្នុងពិធីបិទយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក “បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ” និងមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស Mr. BESSYO Kenichi រដ្ឋមន្ត្រីស្ថានទូតជប៉ុនប្រចាំកម្ពុជា តំណាងអង្គការមូលនិធិសមាហរណកម្មជប៉ុន-អាស៊ាន (Japan ASEAN Integration Fund) ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកានៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ថ្នាក់ដឹកនាំនៃក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងអគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ លោកស្រីចៅសង្កាត់ច្រាំងចំរេះ លោកនាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបឋមសិក្សាតេជោហ៊ុនសែន ច្រាំងចំរេះ ប្រមាណ ១៥០នាក់។ 
Mr. BESSYO Kenichi បានមានប្រសាសន៍ថា “ដើម្បីចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍គឺជារឿងសំខាន់ខ្លាំងណាស់”។ លោកបានបន្ថែមថា កាលពីអតីតកាលប្រទេសជប៉ុន ក៏ធ្លាប់ជួបប្រទះស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ដូចនឹងស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះដែរ។ តែដោយសារប្រទេសជប៉ុនបានបណ្តុះបណ្តាលអំពីសុវត្ថិភាពចរាចរណ៍ដល់កុមារដូចអ្វីដែលយុទ្ធនាការសុវត្ថិភាពបានធ្វើនាពេលនេះ ទើបចំនួនគ្រោះថ្នាក់ចរាចរណ៍បានថយចុះដូចពេលបច្ចុប្បន្ននេះ។ លោកក៏បានផ្តាំផ្ញើឱ្យក្មួយៗសិស្សានុសិស្សដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះ ត្រូវចូលរួមអនុវត្តឱ្យបានគ្រប់ៗគ្នា និងបន្តផ្សព្វផ្សាយនូវអ្វីដែលខ្លួនបានសិក្សារួចដល់បងប្អូន មិត្តភត្តិរបស់ខ្លួនឱ្យបានគ្រប់ៗគ្នា។
បន្ទាប់មកលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងពិធីបិទយុទ្ធនាការនេះថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍គឺជាក្តីកង្វល់ដ៏ធំរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយសារបញ្ហានេះនៅតែកើតមានជារៀងរាល់ថ្ងៃបណ្តាលឱ្យមានអ្នកស្លាប់ របួស ពិការ ខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជនជាច្រើន ខណៈពេលផ្លូវ ស្ពាន នៅគ្រប់ទីកន្លែងត្រូវបានសាងសង់ដើម្បីសម្រួលដល់ការដឹកជញ្ជូន បម្រើដល់គ្រប់ផ្នែក គ្រប់វិស័យរបស់ប្រជាពលរដ្ឋ និងរបស់ប្រទេសជាតិទាំងមូល រួមចំណែកធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ការអភិវឌ្ឍលើគ្រប់ផ្នែក ជាពិសេសសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ មានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ទន្ទឹមនឹងនោះ កំណើនយានយន្តក៏មានច្រើន ដែលបង្កឱ្យមានការកកស្ទះចរាចរណ៍ និងជារឿយៗ កើតមានគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កមកពីការធ្វេសប្រហែស ការមិនគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកជាដើម។ តាមរយៈរបាយការណ៍របស់ប្រព័ន្ធព័ត៌មានជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក គឺបានបង្ហាញថាក្នុងចំណោមអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍គឺ មានកុមារចំនួន១០ភាគរយ។ ដោយមើលឃើញពីបញ្ហាប្រឈមនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់សំណើគម្រោងអប់រំផ្សព្វផ្សាយនេះដល់អង្គការមូលនិធិសមាហរណកម្មជប៉ុន-អាស៊ាន ក្នុងការអប់រំកុមារនៃថ្នាក់បឋមសិក្សាដើម្បីឱ្យក្មួយៗមានចំណេះដឹងអំពីសុវត្ថិភាពចរាចរណ៍តាំងពីកុមារភាព បានជាមូលដ្ឋានរឹងមាំធានាបានសុវត្ថិភាពកុមារនាពេលបច្ចុប្បន្ននេះ និងការរីកចម្រើនរបស់ប្រទេសជាតិ។ 
នៅចុងបញ្ចប់នៃពិធីបិទយុទ្ធនាការនេះ លោកជំទាវ និងភ្ញៀវកិត្តិយសជាគណៈអធិបតីបានផ្តល់កិត្តិយសក្នុងការបំពាក់មួកសុវត្ថិភាពដល់សិស្សានុសិស្សចំនួន ២០រូប ដែលឆ្លើយសំណួរបានត្រឹមត្រូវក្នុងពេលទទួលការបណ្តុះបណ្តាលស្តីពីសុវត្ថិភាពចរាចរណ៍។ បន្ទាប់មកគណៈអធិបតីបានចូលរួមជាកិត្តិយសក្នុងការដឹកនាំសិស្សានុសិស្សដើរឆ្លងកាត់ផ្លូវ ដែលជាផ្នែកមួយនៃការរួមចំណែកលើការអនុវត្តវិធានសុវត្ថិភាពក្នុងការឆ្លងផ្លូវប្រកបដោយសុវត្ថិភាពសម្រាប់សិស្សានុសិស្ស។ 
សូមបញ្ជាក់ថា សាលាបឋមសិក្សាតេជោហ៊ុនសែន ច្រាំងចំរេះគឺជាសាលាបឋមសិក្សាទី៥៨ នៃគម្រោងចុះអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក “បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ” ដែលមានការសហការរៀបចំដោយនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គលេខាធិការដ្ឋានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងទទួលបានការគាំទ្រដោយអង្គការមូលនិធិសមាហរណកម្មជប៉ុន-អាស៊ាន (JAIF) ហើយយុទ្ធនាការនេះចាប់ផ្តើមចាប់តាំងពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩មកម្ល៉េះ។

អត្តបទ ទាក់ទង
កិច្ចប្រជុំប្រចាំខែមីនាឆ្នាំ២០១៨ របស់អគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
កិច្ចប្រជុំប្រចាំខែមីនា ឆ្នាំ២០១៨ របស់អគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក 

នៅថ្ងៃព្រហស្បតិ៍ ០៥រោច ខែចេត្រ នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០១៨ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារប្រចាំខែមីនា ឆ្នាំ២០១៨ របស់អគ្គលេខាធិការដ្ឋាននៃ គ.ស.ច.គ នៅសាលប្រជុំអគាអគ្គសាធារណការ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ក្រសួងមហាផ្ទៃ ឯកឧត្តម ប៉ែន បូរាណ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ
ពិធីប្រកាសផ្តើមអនុវត្តយុទ្ធនាការ សុវត្ថិភាពចរាចរណ៍ចាប់ផ្តើមពីអ្នក
ថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា គ.ស ២០១៨ នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យហ៊ុនសែនគ្រួស ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្តើមអនុវត្តយុទ្ធនាការ សុវត្ថិភាពចរាចរណ៍ចាប់ផ្តើមពីអ្នក និងដោយមានការចូលរួមពីលោកស្រី មីសែល យ៉ូ ឯកអគ្គរាជទូតសុច្ឆន្ទៈសុវត្ថិភាពចរាចរណ៍ផ្លូវគោកសាកល ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក រួមទាំងមន្រ្តីជាន់ខ្ពស់ពីបណ្តាមន្ទីរ ស្ថាប័ននានាក្នុងខេត្ត តំណាងស្ថាប័ន-អង្គការដៃគូពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ តំណាងក្រុមហ៊ុនឯកជន គណៈគ្រប់គ្រងសាលា និងលោកគ្រូអ្នកគ្រូ សិស្សានុសិស្សសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុនសែនគ្រួស យុវជនកាកបាទក្រហម និងយុវជនកាយរិទ្ធិកម្ពុជា អ្នកសារព័ត៌មាន (កាសែត វិទ្យុ ទូរទស្សន៍) ដែលមានអ្នកចូលរួមសរុបប្រមាណ ១.០៩៥នាក់។ ក្នុងកម្មវិធី
កិច្ចប្រជុំ ស្តីពីលទ្ធផលការងារចុះត្រួតពិនិត្យទីតាំងមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ ចំនួន ៣ ទីតាំង នៅតាមបណ្តោយផ្លូវជាតិលេខ ៥
ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ នៅសាលប្រជុំមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ មានបើកកិច្ចប្រជុំ ស្តីពីលទ្ធផលការងារចុះត្រួតពិនិត្យទីតាំងមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ ចំនួន ៣ ទីតាំង នៅតាមបណ្តោយផ្លូវជាតិលេខ ៥ ត្រង់បង្គោលគីឡូម៉ែត្រ ៣៦២-៣៦៣ (ភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ) បង្គោលគីឡូម៉ែត្រ ៣៩៦-៣៩៧ (ភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត) និងបង្គោលគីឡូម៉ែត្រ ៣៩៩-៤០០ (ភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត)។ អង្គប្រជុំបានរាយការណ៍ពីស្ថិតិទោចក្រយានយន្ត និងយានយន្ត ដែលធ្វើចរាចរណ៍ឆ្លងកាត់កន្លែងមានគ្រោះថ្នាក់ញឹកញាប់ បញ្ហាប្រឈមនានាតាមទីតាំងនីមួយៗ
ចូលរួមក្នុងពិធីប្រកាសផ្តើមអនុវត្តយុទ្ធនាការអប់រំផ្សព្វផ្សាយ ដើម្បីកាត់បន្ថយការប្រើទូរស័ព្ទពេលបើកបរ
ថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ មន្រ្តីផ្នែកអប់រំ និងផ្សព្វផ្សាយ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចូលរួមក្នុងពិធីប្រកាសផ្តើមអនុវត្តយុទ្ធនាការអប់រំផ្សព្វផ្សាយ ដើម្បីកាត់បន្ថយការប្រើទូរស័ព្ទពេលបើកបរ ពិធីនេះប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា ជប៉ុន(CJCC) ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក