ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
ពិធីបិទយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក “បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ”

ពិធីបិទយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក “បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ” នៅសាលាបឋមសិក្សាតេជោហ៊ុនសែន ច្រាំងចំរេះ ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
 

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅសាលាបឋមសិក្សាតេជោហ៊ុនសែន ច្រាំងចំរេះ ក្នុងសង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាអធិបតីភាពក្នុងពិធីបិទយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក “បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ” និងមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស Mr. BESSYO Kenichi រដ្ឋមន្ត្រីស្ថានទូតជប៉ុនប្រចាំកម្ពុជា តំណាងអង្គការមូលនិធិសមាហរណកម្មជប៉ុន-អាស៊ាន (Japan ASEAN Integration Fund) ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកានៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ថ្នាក់ដឹកនាំនៃក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងអគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ លោកស្រីចៅសង្កាត់ច្រាំងចំរេះ លោកនាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបឋមសិក្សាតេជោហ៊ុនសែន ច្រាំងចំរេះ ប្រមាណ ១៥០នាក់។ 
Mr. BESSYO Kenichi បានមានប្រសាសន៍ថា “ដើម្បីចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍គឺជារឿងសំខាន់ខ្លាំងណាស់”។ លោកបានបន្ថែមថា កាលពីអតីតកាលប្រទេសជប៉ុន ក៏ធ្លាប់ជួបប្រទះស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ដូចនឹងស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះដែរ។ តែដោយសារប្រទេសជប៉ុនបានបណ្តុះបណ្តាលអំពីសុវត្ថិភាពចរាចរណ៍ដល់កុមារដូចអ្វីដែលយុទ្ធនាការសុវត្ថិភាពបានធ្វើនាពេលនេះ ទើបចំនួនគ្រោះថ្នាក់ចរាចរណ៍បានថយចុះដូចពេលបច្ចុប្បន្ននេះ។ លោកក៏បានផ្តាំផ្ញើឱ្យក្មួយៗសិស្សានុសិស្សដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះ ត្រូវចូលរួមអនុវត្តឱ្យបានគ្រប់ៗគ្នា និងបន្តផ្សព្វផ្សាយនូវអ្វីដែលខ្លួនបានសិក្សារួចដល់បងប្អូន មិត្តភត្តិរបស់ខ្លួនឱ្យបានគ្រប់ៗគ្នា។
បន្ទាប់មកលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងពិធីបិទយុទ្ធនាការនេះថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍គឺជាក្តីកង្វល់ដ៏ធំរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយសារបញ្ហានេះនៅតែកើតមានជារៀងរាល់ថ្ងៃបណ្តាលឱ្យមានអ្នកស្លាប់ របួស ពិការ ខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជនជាច្រើន ខណៈពេលផ្លូវ ស្ពាន នៅគ្រប់ទីកន្លែងត្រូវបានសាងសង់ដើម្បីសម្រួលដល់ការដឹកជញ្ជូន បម្រើដល់គ្រប់ផ្នែក គ្រប់វិស័យរបស់ប្រជាពលរដ្ឋ និងរបស់ប្រទេសជាតិទាំងមូល រួមចំណែកធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ការអភិវឌ្ឍលើគ្រប់ផ្នែក ជាពិសេសសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ មានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ទន្ទឹមនឹងនោះ កំណើនយានយន្តក៏មានច្រើន ដែលបង្កឱ្យមានការកកស្ទះចរាចរណ៍ និងជារឿយៗ កើតមានគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កមកពីការធ្វេសប្រហែស ការមិនគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកជាដើម។ តាមរយៈរបាយការណ៍របស់ប្រព័ន្ធព័ត៌មានជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក គឺបានបង្ហាញថាក្នុងចំណោមអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍គឺ មានកុមារចំនួន១០ភាគរយ។ ដោយមើលឃើញពីបញ្ហាប្រឈមនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់សំណើគម្រោងអប់រំផ្សព្វផ្សាយនេះដល់អង្គការមូលនិធិសមាហរណកម្មជប៉ុន-អាស៊ាន ក្នុងការអប់រំកុមារនៃថ្នាក់បឋមសិក្សាដើម្បីឱ្យក្មួយៗមានចំណេះដឹងអំពីសុវត្ថិភាពចរាចរណ៍តាំងពីកុមារភាព បានជាមូលដ្ឋានរឹងមាំធានាបានសុវត្ថិភាពកុមារនាពេលបច្ចុប្បន្ននេះ និងការរីកចម្រើនរបស់ប្រទេសជាតិ។ 
នៅចុងបញ្ចប់នៃពិធីបិទយុទ្ធនាការនេះ លោកជំទាវ និងភ្ញៀវកិត្តិយសជាគណៈអធិបតីបានផ្តល់កិត្តិយសក្នុងការបំពាក់មួកសុវត្ថិភាពដល់សិស្សានុសិស្សចំនួន ២០រូប ដែលឆ្លើយសំណួរបានត្រឹមត្រូវក្នុងពេលទទួលការបណ្តុះបណ្តាលស្តីពីសុវត្ថិភាពចរាចរណ៍។ បន្ទាប់មកគណៈអធិបតីបានចូលរួមជាកិត្តិយសក្នុងការដឹកនាំសិស្សានុសិស្សដើរឆ្លងកាត់ផ្លូវ ដែលជាផ្នែកមួយនៃការរួមចំណែកលើការអនុវត្តវិធានសុវត្ថិភាពក្នុងការឆ្លងផ្លូវប្រកបដោយសុវត្ថិភាពសម្រាប់សិស្សានុសិស្ស។ 
សូមបញ្ជាក់ថា សាលាបឋមសិក្សាតេជោហ៊ុនសែន ច្រាំងចំរេះគឺជាសាលាបឋមសិក្សាទី៥៨ នៃគម្រោងចុះអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក “បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ” ដែលមានការសហការរៀបចំដោយនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គលេខាធិការដ្ឋានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងទទួលបានការគាំទ្រដោយអង្គការមូលនិធិសមាហរណកម្មជប៉ុន-អាស៊ាន (JAIF) ហើយយុទ្ធនាការនេះចាប់ផ្តើមចាប់តាំងពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩មកម្ល៉េះ។

អត្តបទ ទាក់ទង
ពិធីបើកបវេសនការ និងប្រគល់រនាំងសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅអនុវិទ្យាល័យព្រះសីហនុក្រគរ នាថ្ងៃទី០១ ខែវិច្ឆិកា​ ឆ្នាំ២០១៧
លោកជំទាវ​ មឹន មាណវី ជារដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគ.ស.ច.គ. និងឯក​​ត្តម​ អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ញើញចូលរួមជាគណ:អធិបតីក្នុងពិធីបើកបវេសនការ និងប្រគល់រនាំងសុវត្ថិភាពចរាចរណ៍ផ្លូវគោក
ទិវាអន្តរ ជាតិរំលឹកដល់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១២នៅ ទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្រើនរម្លឹកដល់អ្នកធ្វើដំណើរ កុំឱ្យថ្ងៃសប្បាយក្លាយជាថ្ងៃកើតទុក្ខ - - - - - - នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក  បានអញ្ជើញជាអធិបតីក្នុងទិវាអន្តរ ជាតិរំលឹកដល់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១២ ដែលបានប្រព្រឹត្តទៅនៅ ទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ទិវានេះមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណ ការនិងដឹកជញ្ជូន សមាជិកសមាជិកានៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៃខេត្តបន្ទាយមានជ័យសរុប ប្រមាណ១០០០ នាក់។  ទិវានេះរៀបចំឡើងដោយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បី រំលែកទុក្ខសោកដល់ក្រុមគ្រួសារ និងជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៏  ជួយពញ្ញាក់អារម្មណ៍ដល់ប្រជាពលរដ្ឋគ្រប់រូបឲ្យយល់ដឹងអំពីផលប៉ះពាល់ដ៏សោកសៅនៃគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើង ដោយការបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព  ការបើកបរហួសល្បឿនកំណត់ ការវ៉ាជែងក្នុងស្ថានភាពគ្រោះ ថ្នាក់ ការដឹកលើសទំងន់កំណត់ឬសំពីងសំពោង និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។
យុទ្ធនាការចែក ១២.៥០០ មួកសុវត្ថិភាព ទូទាំងប្រទេស ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
ចែក ១២.៥០០ មួកសុវត្ថិភាព ទូទាំងប្រទេស ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បាន អញ្ជើញដឹកនាំយុទ្ធនាការពាក់មួកសុវត្ថិភាព ដែលបានប្រព្រឹត្តទៅនៅទីតាំងសួនព្រះគណ្ណី ជិតទីស្តីការ គណៈរដ្ឋមន្ត្រី ដើម្បីរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក  ដោយមានការចូលរួមពីតំណាងរដ្ឋបាលរាជធានីភ្នំពេញ សមាជិកគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងមន្ត្រីជាន់ខ្ពស់ក្រសួង សាធារណការ និងដឹកជញ្ជូន។ យុទ្ធនាការនេះបាននឹងកំពុងប្រព្រឹត្តទៅនៅទូទាំង២៥រាជធានីខេត្ត ដោយនគរបាលចរាចរណ៍ បានឃាត់អ្នកជិះម៉ូតូ ដែលអត់ពាក់មួក សុវត្ថិភាព ហើយចែកមួកសុវត្ថិភាពឱ្យគាត់មួយដើម្បីបង្ហាញពីសារៈសំខាន់ នៃការពាក់មួកសុត្ថិភាព។ នៅពេលប្រគល់មួកសុវត្ថិភាពនោះ នគរបាលបាន តម្រូវឱ្យគាត់ផ្តិតស្នាមមេ ដៃទទួលមួក និងមានបញ្ជាក់ ឈ្មោះរបស់អ្នកទទួល ដើម្បីបង្កាទប់ស្កាត់ការមកបន្លំយកមួកសុវត្ថិភាពម្តងជាពីរដង។ ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍អប់រំដល់អ្នកជិះម៉ូតូដែល បានទទួលបង្កាន់ដៃផាកពិន័យនោះអំពីសុវត្ថិភាពចរាចរណ៍ ហានិភ័យនៃការមិនពាក់មួកសុវត្ថិភាព ឬ សួរសំណួរអំពីច្បាប់ចរាចរណ៍។ ប្រសិនបើគាត់ឆ្លើយត្រូវ ជូនមួកសុវត្ថិភាពគាត់មួយ និងប្រសិនបើគាត់ ឆ្លើយមិនត្រូវ មិនទទួលបានមួកសុវត្ថិភាពទេ។
យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ នាថ្ងៃទី២៧ខែតុលាឆ្នាំ២០១៧
យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍   នាថ្ងៃទី២៧ខែតុលាឆ្នាំ២០១៧ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការនិងដឹកជញ្ជូននិងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសាធារណការ និងដឹកជញ្ជូន បានចុះធ្វើយុទ្ធនាការសុវត្ថិភាពចរាចរណ៍ពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវអោយមានការប្រុងប្រយ័ត្ន នាឱកាសមុនពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅទីតាំងមុខផ្សារព្រែកញ្នៅចែកខិតបណ្ណសុវត្ថិភាពចរាចរណ៍ក្នុងផ្សារ បិទស្ទីកឃ័រចំណាំងផ្លាតនៅលើយានយន្តនៅមុខផ្សារ
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក