ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
ផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់កុមារថិតក្នុងភូមិទួលដូនគាំ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល

ការចុះអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់កុមារ និងសិស្សានុសិស្ស ស្ថិតក្នុងភូមិទួលដូនគាំ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល 

នៅថ្ងៃសុុក្រ ១០រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកសហការជាមួយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសាធារណការ និងដឹកជញ្ជូន បានចុះអប់រំផ្សព្វផ្សាយអំពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក ភ្លើងសញ្ញាចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍សំខាន់ៗ វិធានសុវត្ថិភាពក្នុងការឆ្លងផ្លូវ និងប្រការដែលត្រូវជៀសវាងសម្រាប់ថ្មើរជើង ដល់កុមារ និងសិស្សានុសិស្សស្ថិតក្នុងភូមិទួលដូនគាំ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ចំនួនប្រមាណ ១០០នាក់ និងដោយមានការសម្របសម្រួលពីលោកប្រធានភូមិទួលដូនគាំ និងកងកម្លាំងប្រជាការពារប្រចាំភូមិផងដែរ។ សម្រាប់ការចុះអប់រំផ្សព្វផ្សាយនាពេលនេះ បានប្រើប្រាស់មួកសុវត្ថិភាព ចំនួន ១០០មួក (មួកកុមារ ៨០មួក និងមួកមនុស្សធំ ចំនួន ២០មួក) និងបានចែកសម្ភារសិក្សាដល់កុមារ និងសិស្សានសិស្សដែលបានចូលរួម ក្នុងម្នាក់ៗ ទទួលបានសៀវសរសេរ ១ក្បាល ខ្មៅដៃ ១ដើម ជ័រលុប ១ដុំ កូល័រសម្រាប់ផាត់រូប ១ប្រអប់ និងស្ទីកឃ័រចំណាំងផ្លាត ១សន្លឹក។

អត្តបទ ទាក់ទង
យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅខេត្តបន្ទាយមានជ័យ
យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីជំនាញ បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងក្រុមយុវជនកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានធ្វើការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពចរាចរណ៍ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់គ្រប់រូប ស្ថិតនៅក្នុងភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅក្នុងក្រុងបាត់ដំបង
យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅខេត្តបាត់ដំបង

នៅព្រឹក ថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីជំនាញ បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្តបាត់ដំបង ក្រុមយុវជនកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ព្រមទាំងក្រុមអ្នកសារព័ត៌មាន។ យុទ្ធនាការនេះ ក៏បានធ្វើការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
កិច្ចប្រជុំឆ្លុះបញ្ចាំងស្តីពីវឌ្ឍនភាពនៃការបង្ការ និងការទប់ស្កាត់ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង
ថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំសណ្ឋាគារសាន់វេ លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុត្ថិភាពចរាចរណ៍ផ្លូវគោក និងមន្រ្តីជំនាញ បានចូលរួមកិច្ចប្រជុំឆ្លុះបញ្ចាំងស្តីពីវឌ្ឍនភាពនៃការបង្ការ និងការទប់ស្កាត់ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង ក្រោមអធិបតីភាព ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិកា គ.ជ.អ.ប ដោយមានសមាសភាពចូលរួមពី តំណាងអង្គការអាយអូជីធី ប្រធានមជ្ឈមណ្ឌលភីឌីភី នាយកអង្គការចលនាសុខភាពកម្ពុជា តំណាងអង្គការ WHO និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណងដើម្បី
កិច្ចប្រជុំសម្របសម្រួលប្រចាំត្រីមាស រវាងអគ្គលេខាធិការដ្ឋាន គ.ស.ច.គ និងអង្គការសង្គមស៊ីវិល-វិស័យឯកជន
កិច្ចប្រជុំសម្របសម្រួលប្រចាំត្រីមាស រវាងអគ្គលេខាធិការដ្ឋាន គ.ស.ច.គ និងអង្គការសង្គមស៊ីវិល-វិស័យឯកជន 
  នៅថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចូលរួមកិច្ចប្រជុំសម្របសម្រួលប្រចាំត្រីមាសរវាង អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអង្គការសង្គមស៊ីវិល-វិស័យឯកជន ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងមានការអញ្ជើញចូលរួមពី សមាជិក សមាជិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ អង្គការជាតិ អង្គការក្រៅរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនប្រមាណ ៣៨នាក់។ 
អង្គការជាតិ អង្គការក្រៅរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន ដែលបានចូលរួមនាពេលនេះរួមមាន អង្គការ AIP Foundation, អង្គការ CRY, ឯកអគ្គរដ្ឋទូតសុឆន្ទៈវ័យក្មេងខាងសុវត្ថិភាពចរាចរណ៍, ក្រុមហ៊ុនធានារ៉ាប់រង FORTE, អង្គការកាកបាទក្រហមកម្ពុជា, ក្រុមហ៊ុន Royal Cambodian Limousine Service, ក្រុមហ៊ុន Giant Ibis, ក្រុមហ៊ុនប្រេងឥន្ធនៈ TOTAL, ក្រុមហ៊ុន GRAB, វិទ្យាស្ថានសុវត្ថិភាពចរាចរណ៍, ក្រុមហ៊ុន WMC, ក្រុមហ៊ុន RINCO, វិទ្យុFM 102, ក្រុមហ៊ុន Geolink NGO Forum និង វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ។
prev12345...4142next
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក