ការចុះអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់កុមារ និងសិស្សានុសិស្ស ស្ថិតក្នុងភូមិទួលដូនគាំ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល
នៅថ្ងៃសុុក្រ ១០រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកសហការជាមួយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសាធារណការ និងដឹកជញ្ជូន បានចុះអប់រំផ្សព្វផ្សាយអំពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក ភ្លើងសញ្ញាចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍សំខាន់ៗ វិធានសុវត្ថិភាពក្នុងការឆ្លងផ្លូវ និងប្រការដែលត្រូវជៀសវាងសម្រាប់ថ្មើរជើង ដល់កុមារ និងសិស្សានុសិស្សស្ថិតក្នុងភូមិទួលដូនគាំ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ចំនួនប្រមាណ ១០០នាក់ និងដោយមានការសម្របសម្រួលពីលោកប្រធានភូមិទួលដូនគាំ និងកងកម្លាំងប្រជាការពារប្រចាំភូមិផងដែរ។ សម្រាប់ការចុះអប់រំផ្សព្វផ្សាយនាពេលនេះ បានប្រើប្រាស់មួកសុវត្ថិភាព ចំនួន ១០០មួក (មួកកុមារ ៨០មួក និងមួកមនុស្សធំ ចំនួន ២០មួក) និងបានចែកសម្ភារសិក្សាដល់កុមារ និងសិស្សានសិស្សដែលបានចូលរួម ក្នុងម្នាក់ៗ ទទួលបានសៀវសរសេរ ១ក្បាល ខ្មៅដៃ ១ដើម ជ័រលុប ១ដុំ កូល័រសម្រាប់ផាត់រូប ១ប្រអប់ និងស្ទីកឃ័រចំណាំងផ្លាត ១សន្លឹក។