ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០
កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧
កិច្ចប្រជុំពិភាក្សាស្តីពី ទម្រង់បែមបទនៃបង្កាន់ដៃពិន័យអន្តរកាល
កុមារនិងការពាក់មួកសុវត្ថិភាពពេលចេញពីសាលា
កុមារនិងការពាក់មួកសុវត្ថិភាព
កាចុះអបរំផ្សព្វផ្សាងនៅខេត្តកំពង់ស្ពឺ
ពិធិចែកមួកសុត្ថិភាពដល់ អតិថិជន សាខាម៉ូតូ HONDA
ពិធីបណ្តុះបណ្តាលគ្រូបង្គោលផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ពិធីប្រកាសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
ពីការបណ្តុះបណ្តាលគ្រូបង្គោល
ពីកិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
កិច្ចប្រជុំស្តីពីសេចក្តីច្បាប់ចរាចរណ៍ផ្លូវគោកជាមួយគណះកម្មការទី៩រដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបលើសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង2
សិក្ខាសាលាលើកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿស្រវឹង
ពិធីប្រកាសផ្សព្វផ្សាយ ស្ពតអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព២
យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
កម្មវិធីសិក្សាអំពី Arc GIS
សកម្មភាពក្រោយពីទទួលបានមួកនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៧!
មួកសុវត្ថិភាពជួយសង្គ្រោះជីវិត
អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់
យល់ដឹងពីផ្លាកសញ្ញា
យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅក្នុងក្រុងបាត់ដំបង

យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅខេត្តបាត់ដំបង

នៅព្រឹក ថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីជំនាញ បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្តបាត់ដំបង ក្រុមយុវជនកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ព្រមទាំងក្រុមអ្នកសារព័ត៌មាន។ យុទ្ធនាការនេះ ក៏បានធ្វើការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពចរាចរណ៍ ដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់គ្រប់រូប ស្ថិតនៅក្បែររង្វង់មូលតាដំបងក្រញូង នៅក្រុងបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង មុននឹងចាប់ផ្តើមកម្មវិធី គណៈអធិបតី និងអ្នកចូលរួមទាំងអស់ បានចូលរួមក្នុងការដើរដង្ហែក្បួននៅតាមដងផ្លូវ និងដោយមានកាន់ផ្ទាំងបដាស្តីពីសុវត្ថិភាពចរាចរណ៍ ទៅកាន់កន្លែងប្រារព្ធយុទ្ធនាការអប់រំផ្សព្វផ្សាយ។ 
យុទ្ធនាការនាពេលនេះ មានគោលបំណងអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងជាការពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ជាពិសេសអ្នកប្រើប្រាស់ទោចក្រយានយន្តឱ្យមានការប្រុងប្រយ័ត្ននៅរាល់ពេលធ្វើដំណើរតាមដងផ្លូវ ជាពិសេសតាមបណ្តោយផ្លូវជាតិលេខ ៥។ 
ជាលទ្ធផលនៃយុទ្ធនាការ គឺបានចែកសម្ភារ និងឯកសារមួយចំនួនដូចខាងក្រោម៖
១.មួកសុវត្ថិភាព ចំនួន ១៥០មួក
២.សៀវភៅអ្វីដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹង ចំនួន ២០០ ក្បាល
៣.សីលធម៌ ១០ចំណុចសម្រាប់សុវត្ថិភាពចរាចរណ៍ ចំនួន ២០០សន្លឹក 
៤.ខិតបណ្ណជំនួយស្មារតីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ២០០សន្លឹក
៥.ប្រតិទិនអំពីផ្លាកសញ្ញាចរាចរណ៍ ចំនួន ១០ 
៦.ផ្ទាំងរូបភាព សុវត្ថិភាពសម្រាប់ថ្មើរជើងចំនួន ២០ផ្ទាំង
៧.ស្ទីកឃ័រចំណាំងផ្លាត ១២០០សន្លឹក។

អត្តបទ ទាក់ទង
កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល១០ខែ ឆ្នាំ២០១៩
កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល១០ខែ ឆ្នាំ២០១៩ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរណ៍ផ្លូវគោក ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
  នៅរសៀលថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល១០ខែ ឆ្នាំ២០១៩ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅក្រសួងសាធារណការ និង ដឹកជញ្ជូន។
កិច្ចប្រជុំស្តីពី ការបង្កើតអង្គការសង្កេតការណ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំអាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងបាងកក ប្រទេសថៃ
កិច្ចប្រជុំស្តីពី ការបង្កើតអង្គការសង្កេតការណ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំអាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងបាងកក ប្រទេសថៃ

នៅថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ផែង វិជ្ជានោ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និង មន្ត្រីជំនាញផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចំនួន២រូបរួមមាន លោក បូរាណ សត្យា អនុប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជាមន្ត្ត្រី នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. និង លោក ពេជ្រ ច័ន្ទបណ្ឌិត មន្ត្ត្រីនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក តំណាងប្រទេសកម្ពុជា បានចូលរួមកិច្ចប្រជុំសិក្ខាសាលាទី២ ស្តីពីការបង្កើតអង្គការសង្កេតការណ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំអាស៊ី-ប៉ាស៊ីហ្វិក នៅអគារទីស្នាក់ការអង្គការសហប្រជាជាតិប្រចាំទីក្រុងបាងកក ប្រទេសថៃ។
សិក្ខាសាលាស្តីពី ការពង្រឹងគុណភាពនៃការប្រមូលទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក
សិក្ខាសាលាស្តីពី ការពង្រឹងគុណភាពនៃការប្រមូលទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក
នៅព្រឹកថ្ងៃចន្ទ ៦កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំអគ្គនាយកដ្ឋានដឹកជញ្ជូន អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃអគ្គនាយកដ្ឋានដឹកជញ្ជូន បានបើកសិក្ខាស្តីពី “ការពង្រឹងគុណភាពនៃការប្រមូលទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក” ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន បូរាណ អនុរដ្ឋលេខាធិការ នៃក្រសួងសាធារណការ និង ដឹកជញ្ជូន និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ
កិច្ចប្រជុំត្រួតពិនិត្យ និងការជំរុញអនុវត្តផែនការសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅសាលាខេត្តកំពង់ស្ពឺ
កិច្ចប្រជុំត្រួតពិនិត្យ និងការជំរុញអនុវត្តផែនការសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ
  នៅថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ២:៣០ នាទីរសៀល នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ អគ្គលេខាធិការដ្ឋាននៃ គ.ស.ច.គ. បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យ និងការជំរុញអនុវត្តផែនការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាមួយអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. និងលោក ព្រំ វណ្ណៈ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និង មានការអញ្ជើញចូលរួមពីអនុប្រធាននាយដ្ឋាននគរបាលចរាចរណ៍
prev12345...5051next
ភ្ជាប់ទៅកាន់គេហទំព័រសំខាន់
មូលនិធិយានយន្តអន្តរជាតិ http://www.fia.org
អង្គការសហប្រជាជាតិ http://www.un.org
ធនាគារពិភពលោក http://www.worldbank.org
សំនួរ​ សាកល្បង
តើនៅក្នុងទីប្រជុំជន អ្នកបើកបរម៉ូតូក្នុងល្បឿន ៣០ គ.ម ក្នុងមួយម៉ោង តើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រ?
យ៉ាងតិច ៩ ម៉ែត្រ
យ៉ាងតិច ៧ ម៉ែត្រ
យ៉ាងតិច ៥ ម៉ែត្រ
ចូល​ជ្រើស​រើស​ចម្លើយ​ដែល​បង្ហាញ អំពី​យោបល់​​របស់​អ្នក