កិច្ចប្រជុំពិនិត្យខ្លឹមសារបន្ថែមដើម្បីបញ្ចូលក្នុងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ.
___________________
(ភ្នំពេញ)៖ នៅថ្ងៃចន្ទ ៦រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. បានដឹកនាំកិច្ចប្រជុំពិនិត្យខ្លឹមសារបន្ថែមដើម្បីបញ្ចូលក្នុងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក លោកអគ្គនាយករងនៃក្រសួងយុត្តិធម៌ លោកប្រធាននាយកដ្ឋានដឹកជញ្ជូនសាធារណៈក្រុង លោកប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងមន្ត្រីពាក់ព័ន្ធសរុបចំនួន ៨នាក់ ដែលរៀបចំឡើងនៅសាលប្រជុំអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកជាន់ទី១ នៃទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន។
លទ្ធផលដែលទទួលបានពីកិច្ចប្រជុំនេះ មានដូចខាងក្រោម៖
- អង្គប្រជុំបានឯកភាពតាមការស្នើសុំរបស់ជំនាញចំពោះការបន្ថែមវាក្យសព្ទពាក់ព័ន្ធនឹងប្រព័ន្ធដឹកជញ្ជូនសាធារណៈទៅក្នុង មាត្រា៣ ជំពូកទី១ ស្តីពីបទបញ្ញត្តិទូទៅ
- បានឯកភាពបន្ថែមមាត្រាថ្មីនៅក្នុងជំពូកទី៩ ស្ដីពីបណ្ណបើកបរ ការគ្រប់គ្រងយាន និងការដឹកជញ្ជូន។
តំណរភ្ជាប់ ៖ កិច្ចប្រជុំពិនិត្យខ្លឹមសារបន្ថែមដើម្បីបញ្ចូលក្នុងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក