ពិធីផ្សព្វផ្សាយវីដេអូអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវីដេអូណែនាំស្តីពីការបង្ការការលង់ទឹក

ពិធីផ្សព្វផ្សាយវីដេអូអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវីដេអូណែនាំស្តីពីការបង្ការការលង់ទឹក 22-10-2025

ពិធីផ្សព្វផ្សាយវីដេអូអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវីដេអូណែនាំស្តីពីការបង្ការការលង់ទឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក 
________________
ទីស្តីការក្រសួងមហាផ្ទៃ៖ នៅថ្ងៃចន្ទ ១៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយវីដេអូអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវីដេអូណែនាំស្តីពីការបង្ការការលង់ទឹក ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ឯកឧត្តមនាយឧត្តមសេនីយ៍ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត លោកនាយកអង្គការយូនីសេហ្វប្រចាំកម្ពុជា កងកម្លាំងនគរបាលរាជធានី ខេត្ត កងរាជអាវុធហត្ថរាជធានី ខេត្ត មន្ត្រីរាជការ សមាជិក សមាជិកានៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងតំណាងអង្គការដៃគូសរុបចំនួន ២៥០នាក់។ 
ពិធីនេះត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយអង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជា ដើម្បីប្រកាសឱ្យផ្សព្វផ្សាយជាផ្លូវការនូវវីដេអូអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវីដេអូណែនាំស្តីពីការបង្ការការលង់ទឹក។

  តំណរភ្ជាប់ ៖ ពិធីផ្សព្វផ្សាយវីដេអូអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក